ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

លុះថ្ងៃព្រឹកឡើង ខ្ញុំព្រះករុណាទៅឆាន់ចំហាន់ឯផ្ទះលីលាវតីតាមពាក្យនិមន្ត ប៉ុន្តែមិនជួបលីលាវតី ទេ ឃើញតែនាងគ្រហបតានីជាម្តាយដែលចូលមកប្រគេនចំហាន់ ប្រហែលជានាងខឹងនិងស្អប់ខ្ញុំ ព្រះករុណាហើយមើលទៅបានជាគេចមុខមិនព្រមមកជួបខ្ញុំព្រះករុណា ប៉ុន្តែខ្ញុំព្រះករុណាក៏មិនខ្ចី សួររកនាងដែរ ខ្ញុំព្រះករុណាឆាន់ទៅជារឿយៗតាមតួនាទីហើយក៏ត្រឡប់ទៅវត្តវិញ
៣ ថ្ងៃកន្លងផុតទៅដោយលំអាននេះ គ្មានហេតុការណ៍ថ្មីកើតឡើងទេ លីលាវតីក៏មិនព្រមចុះមក ជួបខ្ញុំព្រះករុណាដែរ ខ្ញុំព្រះករុណាក៏មិនព្យាយាមសួររកនាងដូចគ្នា ថ្វីបើចិត្តចង់នឹងសួររកនាង យ៉ាងពេញរបុងយ៉ាងណាក៏ដោយ លុះដល់ថ្ងៃទី ៤ ខ្ញុំព្រះករុណាគិតឃើញឧបាយកលមួយ ទើប និយាយនឹងនាងគ្រហបតានីថា
"បពិត្រញោមឧបាសិកា ! ថ្ងៃនេះជាថ្ងៃចុងក្រោយដែលអាត្មាមកឆាន់នៅទីនេះ"
"ហេតុអីឬ? លោកកូន ! "នាងគ្រហបតានីកួចចិញ្ចើមសួរដោយចម្លែកចិត្ត
"អាត្មាប្រុងនឹងចាកចេញពីទីក្រុងសាវត្ថីនេះទៅដើរធុតង្គតាមតំបន់ផ្សេងៗ ប្រហែល ១ ខែ ឬ ២ ខែទៀតបានត្រឡប់មកវិញ ប៉ុន្តែបើទៅជួបកន្លែងណាស្រួលក្នុងការបំពេញព្យាយាម អាត្មាប្រហែលជាមិនត្រឡប់មកវិញទេ នឹងគង់នៅប្រចាំត្រង់កន្លែងនោះរហូតទៅ"
"ថីបានជាប្រញាប់ទៅចោលញោមម្លេះ? និមន្តមកនៅក្រុងសាវត្ថីមិនទាន់បានប៉ុន្មានផង និមន្ត ទៅចោលញោមទៀតហើយ បើអត់ពីលោកកូនទៅ ញោមនឹងប្អូនស្រីមុខជាអផ្សុកស្លាប់ហើយ នៅឆ្លងសទ្ធាញោមពីរបីខែទៀតទៅ កុំអាលប្រញាប់ទៅពេក"
នាងគ្រហបតានីទទូចអង្វរខ្ញុំព្រះករុណាងោចៗអស់ពេលជាយូរ ហេតុផលផ្សេងៗត្រូវបានលើក យកមករៀបរាប់ដើម្បីបបួលឲ្យុខ្ញុំព្រះករុណានៅត ប៉ុន្តែខ្ញុំព្រះករុណានៅតែអះអាងថានឹងទៅ តែម្យ៉ាង ក្នុងអំឡុងពេលនោះ លីលាវតីនៅមិនទាន់បង្ហាញមុខនៅឡើយទេ នៅទីបំផុត ខ្ញុំព្រះករុណាក៏ត្រឡប់ទៅវត្តវិញ គ្រាន់តែមកដល់កុដិមិនយូរប៉ុន្មាន លីលាវតីក៏តាមពីក្រោយ មក នេះឯងជាគោលបំណងនៃឧបាយកលរបស់ខ្ញុំព្រះករុណា ពោលគឺ ខ្ញុំព្រះករុណាចង់សាក ល្បងចិត្តលីលាវតីមើលថាតើនាងចិត្តរឹងប៉ុនណា នាងស្អប់ខ្ញុំព្រះករុណាពិតមែនឬទេ បើនាង ស្អប់ខ្ញុំព្រះករុណាពិតមែន កាលបើបានដំណឹងថាខ្ញុំព្រះករុណាប្រុងនឹងគេចវេះទៅបែបនោះ នាងមុខជានឹងមានអារម្មណ៍ប៉កល្វើយជាធម្មតា ឬអាចត្រេកអរចិត្តទៀតផង ប៉ុន្តែឥឡូវនេះនាង ប្រញាប់តាមខ្ញុំព្រះករុណាមក សម្តែងថានាងនៅតែគិតដល់ខ្ញុំព្រះករុណា
"លោកបងប្រុងនឹងគេចចេញពីក្រុងសាវត្តីមែនទេ?" នាងសួរទាំងត្រហេតត្រហបនិងស្លន់ចិត្ត ចំពោះដំណឹងនេះ
"ត្រឹមត្រូវហើយ អាត្មានឹងចាកចេញពីក្រុងសាវត្ថីនេះទៅ "ខ្ញុំព្រះករុណាឆ្លើយទៅដោយ អាការប្រក្រតីទាំងរៀបចំបរិក្ខារផ្សេងៗធ្វើដូចជាចង់គេចទៅពិតមែន ខ្ញុំព្រះករុណាមិនប្រាប់ លោកអ្នកមានអាយុទាំងឡាយក៏គង់នឹងសន្និដ្ឋានបានថា កិរិយាអាការរបស់លីលាវតីក្នុងពេល នោះយ៉ាងម៉េច ខ្ញុំព្រះករុណាប្រាប់មិនត្រូវដែរ នាងអង្គុយធ្មឹងដូចរូបសំណាក ប៉ុន្តែកែវភ្នែក ក្រហមរលីងរលោងរកកល់នឹងយំ

ឆ្លាក: លីលាវតី

ចែករំលែក

ឆ្លើយតបទៅប្រធានបទនេះ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត