ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

ម្នាលលោកដ៏មានអាយុ ! លោកដឹងហើយថាក្នុងកំឡុងពេលដែលខ្ញុំព្រះករុណានៅធ្វើជាចោរឯ ក្នុងព្រៃប៉ែកខាងជើងនៃដែនកោសលនោះ ខ្ញុំព្រះករុណាបានធ្វើឧក្រិដ្ឋកម្មយ៉ាងឃោរឃៅ រាល់ ពេលវេលាដែលចិត្តរបស់ខ្ញុំព្រះករុណានឹកភ្នកដល់អំពើទាំងនោះ ខ្ញុំព្រះករុណាមានវិប្បសារចិត្ត ជាខ្លាំង នៅពេលដែលខ្ញុំព្រះករុណាចូលទៅកាន់វិវេកដ្ឋាន អង្គុយសមាធិស្មិងស្មាធិ៍ សម្រួលចិត្តឲ្យ មូលស្លុងក្នុងអារម្មណ៍តែមួយនោះ រូបស្រមោលដ៏ឃោរឃៅផ្សេងៗដែលខ្ញុំព្រះករុណាបាន ប្រព្រឹត្តទុក បានមកបញ្ជះបញ្ចាំងក្នុងចិត្តរបស់ខ្ញុំព្រះករុណាភ្លាម ខ្ញុំព្រះករុណាប្រញាប់ដកចិត្តចេញ ពីសមាធិនោះដើម្បីគេចឲ្យផុតពីនិមិត្តដ៏សាហាវនោះ ។
ฺព្រះបរមសាស្តាត្រាស់ថា "បុគ្គលព្រោះពួជទុកបែបណា តែងបានទទួលផលនៃពូជបែបនោះ" ធ្វើឲ្យមានចិត្តផ្អូកផ្អឹះថានៅថ្ងៃណាមួយ អំពើដែលខ្ញុំព្រះករុណាបានព្រោះពូជទុក នឹងចេញផ្លែ ផ្កាឲ្យខ្ញុំព្រះករុណាឃើញមិនខាន ពិតដូច្នោះមែន តមកមិនយូរប៉ុន្មាន ហេតុការណ៍អាក្រក់ក៏ បានកើតឡើងក្នុងមជ្ឈដ្នាននៃជីវិតរបស់ខ្ញុំព្រះករុណាទៀត សូមលោកដ៏មានអាយុទាំងឡាយ ត្រងត្រាប់ស្តាប់តាមពាក្យដែលខ្ញុំព្រះករុណានឹងតំណាលដូចតទៅ
ខ្ញុំព្រះករុណានៅចាំបានថា ពេលនោះជាដើមខែផល្គុនក្នុងគិម្ហសម័យ អាកាសធាតុពេលថ្ងៃ ក្តៅស្អុះស្អាប់ ប៉ុន្តែត្រជាក់ស្រេងនៅរាត្រីកាល ឰដ៏ផ្ទៃនភាកាសពីលើក្រុងសាវត្ថីគ្មាពពកមួយ ដុំសោះ ទុកជាម្លឹងក៏ដោយ ផ្ទៃនភាកាសក៏មិនស្រឡះស្រឡំដូចយ៉ាងនៅក្នុងវស្សានរដូវនោះទេ កាលបើសម្លឹងមើលទៅក្រហែងមេឃក្នុងទិសានុទិស ឃើញតែផ្សែងអ័ព្ទដែលកើតចេញពីភ្លើង ឆេះព្រៃនិងលំអងធុលីហុយចេញពីផ្ទៃផែនដីគ្របដណ្តប់ពាសពេញទូទៅ
នៅសម័យនោះ ព្រះបរមសាស្តាបានសេ្តចយាងទៅក្រុងសាកេតុតាមពាក្យនិមន្តរបស់ សេដ្នីម្នាក់ ព្រះភិក្ខុសង្ឃជាច្រើនអង្គបាននិមន្តទៅតាមព្រះអង្គដែរ ព្រះជេតវ័នមហាវិហារដែល ធ្លាប់ស្ងាត់មកពីមុនក៏រឹតតែស្ងាត់ច្រងំជាងនោះទៅទៀត ប៉ុន្តែជាទីសប្បាយរីករាយសម្រាប់ ខ្ញុំព្រះករុណាពីព្រោះខ្ញុំព្រះករុណាចូលចិត្តភាពស្ងប់ស្ងាត់តាំងពីណាពីណីមក ។
ថ្ងៃកើតរឿងធំនោះជាថ្ងៃមានអាកាសធាតុក្តៅខុសប្រក្រតីហាក់ដូចជាប្រផ្នូលប្រាប់ឲ្យខ្ញុំព្រះ ករុណាដឹងថារឿងក្តៅក្រហាយកំពុងនឹងកើតឡើងដល់ខ្លួនខ្ញុំព្រះករុណាខ្ញុំព្រះករុណាចុះពីលើ កុដិទៅគង់លេងនៅលើផ្ទាំងថ្មក្រោមម្លប់ដើមជ្រៃពួរក្បែរកុដិដើម្បីសម្រន់កម្តៅខ្លះ រំពេចនោះ ស្រាប់ខ្ញុំព្រះករុណាបានសង្កេតឃើញហ្វូងមនុស្សប្រហែល ២០ នាក់មានអាវុធគ្រប់ដៃដើរចូល មកក្នុងវត្ត ពួកគេមុខជាសម្លឹងឃើញខ្ញុំព្រះករុណាកំពុងតែអង្គុយនៅតែម្នាក់ឯងត្រង់ទីកណ្តាល វាល ទើបដើរស្លៅសំដៅមករកខ្ញុំព្រះករុណា នៅពេលដើរចូលមកក្នុងរយៈជិតហើយ ខ្ញុំព្រះករុណាក៏ស្គាល់ពួកជនទាំងនោះពីសម្លៀកបំពាក់ឯកសណ្ឋានថាជាទាហានរបស់ព្រះបាទបសេនទិកោសល លុះដើរមកដល់កន្លែងដែលខ្ញុំព្រះករុណាកំពុងអង្គុយ មេកងទាហានមាឌធំ ស្រមាក់ម្នាក់ លើកដៃសំពះខ្ញុំព្រះករុណាហើយនិយាយឡើងដោយសម្លេងខ្ទ័រខ្ទារថា
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណាមកទីនេះដោយព្រះរាជកិច្ចរបស់ព្រះករុណាជាម្ចាស់ ជីវិតតម្កល់លើត្បូង តើព្រះតេជគុណមានស្គាល់ភិក្ខុរេវត្តៈទេ?"
"អាត្មាហ្នឹងឯងជារេវត្តៈភិក្ខុ" ខ្ញុំព្រះករុណាឆ្លើយចេញមុខ
"អញ្ចឹងល្អហើយ" មេកងនិយាយឡើង "ខ្ញុំកណានឹកស្មានថាមិនបានជួបព្រះតេជគុណទេ ពួកយើងស៊ើបសួររកព្រះតេជគុណទូទាំងដែនកោសល ទើបតែបានជួបនៅថ្ងៃនេះឯង"
គេឈប់ស្ងៀមនៅមួយស្របក់ទាំងសម្តែងអាការអាងខ្នាងហ៊ីងហ៊ាង ខ្ញុំព្រះករុណាសម្លឹងមើល មុខគេគ្រប់ចង្វាក់ដោយអាការភ័យអរ គេចាប់ផ្តើមនិយាយឡើងយ៉ាងម៉ឺងម៉ាត់ថា
"បពិត្រព្រះតេជគុណដ៏ចម្រើន ! ខ្ញុំកណាចាំបាច់ត្រូវតែអនុវត្តតាមភារកិច្ច ជួនកាល ការអនុវត្ត របស់ខ្ញុំព្រះករុណាអាចនឹងធ្ងន់ធ្ងរខ្លះ សូមព្រះតេជគុណមេត្តាខន្តីអភ័យទោស គឺថា....ខ្ញុំកណា ស្នើសុំឲ្យព្រះតេជគុណសិក្ខចេញពីភេទជាភិក្ខុឥឡូវនេះ" ។

ឆ្លាក: លីលាវតី

ចែករំលែក

ឆ្លើយតបទៅប្រធានបទនេះ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត