ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

គ្រាន់តែស្តាប់ឮពាក្យប៉ុណ្ណេះខ្ញុំព្រះករុណាក៏គគាតក្រោកឡើងឈរដោយសញ្ជាតញាណក្នុងភាវៈជាចោរក្នុងអតីតកាលជម្រុញឲ្យខ្ញុំព្រះករុណាធ្វើបែបនោះ
"នែឧបាសក ! អាត្មានៅមិនយល់សម្តីរបស់លោកសោះ"
មេកងរាជបុរសមាឌធំនិយាយផ្ទួនប្រយោគដើមដោយសម្លេងដាច់ខាតថា
"ខ្ញុំកណាស្នើសុំឲ្យព្រះតេជគុណសឹកឥឡូវនេះ"
"អាត្មាមិនសឹកទេ អាត្មាគ្មានទោសកំហុសអីទេ លោកមានអំណាចអីមកបង្គាប់ឲ្យអាត្មាសឹក"
សម្លេងរបស់ខ្ញុំព្រះករុណាចាប់ផ្តើមរឹងក្រអាងដូចមុន មេយោធាបែរទៅឲ្យសញ្ញាដល់កូន ទាហានឈររៀងរាយគ្នានៅជុំវិញខ្ញុំព្រះករុណា ពួកគេស្ទុះឈូចូលមករកខ្ញុំព្រះករុណាភ្លាម ធ្វើឲ្យខ្ញុំព្រះករុណាក្តៅឆេវ ភ្លេចសមណសញ្ញាអស់រលីង ខ្ញុំព្រះករុណាទាំងដាល់ទះទាត់ធាក់ ការពារខ្លួនយ៉ាវីវក់ ប៉ុន្តែទីបំផុត ក៏ស៊ូកម្លាំងមនុស្ស ១០ នាក់មិនបាន ស្បង់ចីពររបស់ខ្ញុំព្រះករុ ណាត្រូវដោះចេញទាំងអស់ហើយសម្លៀកបំពាក់គ្រហស្ថដែលគេត្រៀមមកក៏ត្រូវបំពាក់ចូល ទៅជំនួសវិញ ខ្ញុំព្រះករុណាត្រូវគេចងដៃក្រពាត់ទៅក្រោយយ៉ាងមាំ ខ្ញុំព្រះករុណាអង្គុយហត់ ត្រហបនៅលើផែនថ្មដោយចិត្តក្តៅក្រហល់ក្រហាយព្រោះភ្លើងទោសៈ កាលបើមៀងភ្នែកមើល ទៅគំនរសំពត់កាសាវពស្ត្រដែលគរទុកនៅក្បែរខាងៗ ខ្ញុំព្រះករុណានឹកសោកស្តាយពន់ពេក ខ្ញុំព្រះករុណាព្យាយាមរម្ងាប់ចិត្តដោយនឹករលឹកដល់ព្រះបរមសាស្តាហើយប្តេជ្ញាចំពោះរាជបុរសថា
"ពួកលោកធ្វើនឹងអាត្មាយ៉ាងនេះព្រៃផ្សៃណាស់ អាត្មាត្រូវបង្ខំឲ្យសឹកដោយគ្មានកំហុស អាត្មា នៅជាសមណៈយ៉ាងបរិបូរណ៍"
មេកងរាជបុរសពោលថា "ទោះលោកជាសមណៈឬគ្រហស្ថក៏ដោយ ប៉ុន្តែគ្រាមួយនោះ លោកធ្លាប់ធ្វើជាចោរប្លន់ពិឃាតប្រជាពលរដ្ឋស្លូតត្រង់ចិញ្ចឹមជីវិត លោកបានប្រព្រឹត្តខុសឆ្គង ចំពោះច្បាប់ប្រទេសជាតិច្រើនណាស់ ឥឡូវនេះដល់ពេលដែលលោកត្រូវសងកម្មនោះវិញ ហើយ" ។
សម្តីរបស់មេកងរាជបុរសធ្វើឲ្យចិត្តរបស់ខ្ញុំព្រះករុណាទន់រងោករងួយភ្លាម ព្រោះគ្រាមួយនោះ ខ្ញុំព្រះករុណាធ្លាប់ធ្វើជាចោរបំផ្លាញសន្តិភាពនិងសន្តិសុខរបស់ប្រទេសជាតិដែលជាជនល្មើសច្បាប់ផែនដី ឥឡូវនេះបាបកម្មបានដេញតាមមកឲ្យផលដល់ខ្ញុំព្រះករុណាហយ ខ្ញុំព្រះករុណា គ្មានវាចាអ្វីនឹងជជែកតវ៉ាជាមួយនឹងពួករាជបុរសទាំងនោះទៀតទេ ការដែលពួកគេធ្វើហ្នឹងពិត ជាត្រឹមត្រូវតាមតួនាទីហើយ ។
នៅទីបំផុត ខ្ញុំព្រះករុណាត្រូវគេនាំខ្លួនចូលទៅកាន់ក្រុងសាវត្ថី កំឡុងពេលធ្វើដំណើរ ពួក រាជបុរសនិយាយចេរចាសាសងគ្នាថាពួកគេបានទទួលព្រះរាជឱង្ការពីព្រះភូបាលឲ្យបង្ក្រាប ប្រាបប្រាមពួកយើងឲ្យបាន បើបង្ក្រាបមិនបានទេ ទាហានពួកនោះទាំងកងពលនឹងដាក់ ទណ្ឌកម្មធ្ងន់ ពួកគេទើបលើកកម្លាំងពលចូលវាយបន្ទាយរបស់ពួកយើងក្នុងព្រៃធំប៉ែកទិសឧត្តរ នៃដែនកោសល នៅពេលបានដំណឹងថាពួកយើងនាំគ្នាភៀសខ្លួនទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាអស់ហើយ ពួកគេក៏នៅតែស៊ើបសួររកចាប់ខ្លួនដដែលព្រោះខ្លាចក្រែង រអែងចំពោះព្រះរាជអាជ្ញារបស់ព្រះភូវនាថ ខ្ញុំព្រះករុណាត្រូវបានគេនាំខ្លួនទៅពន្ធនាគារហើយ នៅកន្លែងនោះបានជួបមិត្រចោរប្រមាណជា ១០ នាក់ ដែលពួករាជបុរសតាមចាប់ខ្លួនបាន ម្នាក់ៗនៅមានសក់ប៉ើងរ៉ើងប៉ិញរ៉ិញនៅឡើយព្រោះទើបនឹងត្រូវចាប់ផ្សឹកមកថ្មីៗដូចរូបខ្ញុំព្រះករុណាដែរ ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោនព្រោះដឹងច្បាស់ថាខ្លួននឹងបានទទួលទោសកម្រិត ណា ការប្រហារជីវិតបែបជីករណ្តៅកប់ត្រឹម-ក យកចំបើងរោយលុបហើយបញ្ឆួលភ្លើងឲ្យ ស្លាប់នោះជាវិធីប្រហារជីវិតដ៏សាកសមសម្រាប់ពួកចោរ ហើយតែងតែអនុវត្តយ៉ាងនេះជាទូទៅ
កាលបើស្លាប់ហើយ ក៏មានភ្នាក់ងារនាំគោទឹមនង្គ័លមកភ្ជួរក្បាលឲ្យដាច់ចេញពីខ្លួនទៀត ។

ឆ្លាក: លីលាវតី

ចែករំលែក

ឆ្លើយតបទៅប្រធានបទនេះ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត