អកតញ្ញុមកត្តារំ កតស្ស អប្បដិការកំ
យស្មឹ កតញ្ញុតា នត្ថិ និរត្ថា តស្ស សេវនា ។
បុគ្គលដែលរមិលគុណអ្នកដទៃ ១ បុគ្គលដែលមិនសាងអំពើល្អដល់អ្នកដទៃ ១ បុគ្គលដែលមិនសងគុណបំណុលដែលគេធ្លាប់ធ្វើទុក ១ បុគ្គល ៣ ប្រភេទនេះ គួរឲ្យតិះដៀល កតញ្ញូគ្មានក្នុងបុគ្គលណា ការសេពគប់រាប់រកបុគ្គល នោះអសារឥតការបង់ម្សៀតចោលទទេ ។
ព្រះបោរាណាចារ្យពោលថា ក្នុងចំណោមមនុស្សដែលយោនយកកំណើតកើតនៅលើលោកនេះនោះ មាន បុគ្គលកម្ររកបាន ២ ប្រភេទ គឺ
បុព្វការី បានដល់ បុគ្គលដែលបានសាងអំពើល្អដល់អ្នកដទៃដោយមិន នឹកសង្ឃឹមចង់បានគុណសំណងអ្វី ធ្វើដោយចិត្តមេត្…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែធ្នូ 15, 2009 នៅម៉ោង 2:30am —
មិនមានវិចារ
យថា បរាភវោ ហោតិ បោសោ ជីវិតសង្ខយេ
អថ ជាលញ្ច បាសញ្ច អាសជ្ជាបិ ន ពុជ្ឈតិ ។
នៅពេលណាសត្វនឹងមានគ្រោះបរាភព នៅពេលណាសត្វនឹងដល់នូវសេចក្តីស្លាប់ នៅពេលនោះសត្វនោះទោះ ជាប់សំណាញ់និងអន្ទាក់ក៏នៅតែមិនដឹងខ្លួនដែរ ។
មានសេចក្តីតំណាលថា ត្មាតជាសត្វដែលហើរខ្ពស់លន្លឹមទាំងអាចមើលឃើញបានឆ្ងាយផង ទោះបីបើហើរ នៅលឹមៗឰដ៏អាកាសវេហាស៍ចោលក្រសែភ្នែករេរកសាកសត្វដែលស្លាប់នៅលើផ្ទៃដីក៏អាចសម្លឹងឃើញនិង ឆាបចុះមកចឹកស៊ីបានដែរ ប៉ុន្តែលុះដល់គ្រាដែលខ្លួនត្រូវស្លាប់ សូម្បីតែអន្ទាក់ដែលព្រានធ្វើទុកដើម្បីដាក់ទាក់ សត្វដទៃក៏មើលឃើញថាជាសាកសត្វដែរហើយ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែធ្នូ 6, 2009 នៅម៉ោង 11:26pm —
មិនមានវិចារ
បុគ្គលដែលមិនបង្កបាបកម្មដោយកាយ មិនពោលពាក្យគ្រោតគ្រាតដោយវាចា មិនគិតមោះមិនគប្បីដោយចិត្ត ស្ថិតនៅក្នុងកុសលធម៌ ប្រកបសម្មាអាជីវោជានិច្ច មនុស្សមនាជាទូទៅក៏ទទួលស្គាល់បុគ្គលនោះថាជា
មនុស្សល្អ ប៉ុន្តែវិញ្ញូជនប្រាប់ថាគេគ្រាន់តែជា
កល្យាណជនប៉ុណ្ណោះ មិនមែនអរិយជនទេ គុណតម្លៃខ្លះមានកម្រិតផ្សេងគ្នា ខ្ពស់ទាបជាងគ្នា ឲ្យដូចគ្នាយ៉ាងណាបាន? លោកិយៈទាបជាងលោកុត្តរៈ លោកុត្តរៈខ្ពស់ជាងលោកិយៈ ប្រសិនបើត្រូវការរស់នៅក្នុងកម្រិតលោកិយៈក្នុងឋានៈជាកល្យាណជន ក៏ចាត់ទុកថាគ្រាន់បើដែរ ប៉ុន្តែសូមយល់ឲ្យច្បាស់ថា កល្យាណជនមិនមែនជាអរិ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែធ្នូ 4, 2009 នៅម៉ោង 3:28am —
មិនមានវិចារ
អរោគ្យបរមា លាភា សន្តុដ្ឋីបរមំ ធនំ
វិស្សាសបរមា ញាតិ និព្វានំ បរមំ សុខំ ។
សុខភាពល្អចាត់ជាកំពូលនៃលាភ សន្តោសចាត់ជាកំពូលនៃទ្រព្យ សេចក្តីស្និទ្ធស្នាលចាត់ជាកំពូលនៃញាតិ និព្វានចាត់ជាកំពូលនៃសុខ ។
បំណងប្រាថ្នា ឬ តម្រុវការរបស់មនុស្សមានច្រើនបែបច្រើនយ៉ាងណាស់ ព្រោះម្នាក់ៗមានចិត្តគំនិតផ្សេងៗគ្នា ប៉ុន្តែមានធម្មជាតិម្យ៉ាងដែលដូចគ្នានោះ គឺ ទោះបីជាប្រាថ្នាចង់បានអ្វីណានីមួយ ក៏សុទ្ធតែប្រាថ្នាចង់បាន បំណានឆ្នើមទាំងអស់ ដូចជា ប្រាថ្នាចង់បានសេចក្តីសុខ ក៏ចង់បានតែសេចក្តីសុខណាដែលឆ្នើមប្រណីត ប្រាថ្នាចង់បានបុត្រធីតាក៏ចង…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 30, 2009 នៅម៉ោង 11:00pm —
មិនមានវិចារ
ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ
មិច្ឆាទិដ្ឋឹ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ ។
មិនត្រូវប្រព្រឹត្តអំពើថោកទាប មិនត្រូវរស់នៅដោយសេចក្តីប្រមាទ មិនត្រូវប្រកាន់យកមិច្ឆាទិដ្ឋិ មិនត្រូវធ្វើខ្លួន ឲ្យជាមនុស្សបំព្រៃលោក ។
នៅលើលោកយើងនេះ មានសកម្មភាពជាច្រើនដែលមនុស្សប្រព្រឹត្តហើយនាំឲ្យឱនថយថោកទាប មិនដឹកនាំ ពាំយួរខ្សែជីវិតឲ្យរីកចម្រើនជឿនលឿន មានតែនាំឲ្យកើតទុក្ខក្តៅក្រហាយចិត្ត និងថ្នាំងថ្នាក់ចិត្តដោយប្រការ ផ្សេងៗ មិនតែប៉ុណ្ណោះថែមទាំងមានផលផ្តល់ឲ្យុ បុគ្គលនោះទៅកើតក្នុងភពភូមិថោកទាបដែល ហៅថា ទុគ្គតិ ទៀតផង ក្នុងចំណោ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 27, 2009 នៅម៉ោង 10:00pm —
មិនមានវិចារ
អភិត្ថរេថ កល្យាណេ បាបា ចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ ។
បុគ្គលគប្បីរួសរាន់ធ្វើបុណ្យ គប្បីហាមចិត្តចាកបាប ព្រោះបើធ្វើបុណ្យយឺតយូរ ចិត្តតែងត្រេកអរក្នុងបាប ។
ចិត្ត ឬ គំនិតរបស់មនុស្សស្ទុះស្ទាទៅដោយរហ័ស ងាយប្រែក្រឡាស់ ក្រឡិចក្រឡុចជានិច្ច ម្តងស្រឡាញ់ ម្តងស្អប់ ម្តងល្អម្តងអាក្រក់ស្រេចតែលើហេតុការណ៍ ស្រេចតែលើអារម្មណ៍ដែលចរមកប៉ះខ្ទប់ ព្រោះហេតុ នោះ ការគ្រប់គ្រងចិត្តចាត់ជារឿងរឿងពិបាកមួយ ប៉ុន្តែជារឿងសំខាន់ណាស់ ដែលមនុស្សអ្នកមានចិត្តខ្ពស់ ត្រូវតែធ្វើឲ្យបាន បើអាចគ្រប់គ្រងចិត្តខ្លួនឯងបាន…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 25, 2009 នៅម៉ោង 1:44am —
មិនមានវិចារ
ក្នុងអត្ថបទមុន ប្រិយមិត្រអ្នកអានចង់រិះគន់ស្មេរអ្នកសរសេរម្តងរួចមកហើយ ប៉ុន្តែអាស្រ័យការសិក្សាពុទ្ធធម៌មក បានច្រើន ទើបអាចទប់សតិទប់ចិត្តខ្លួនឯងបាន ម្យ៉ាងទៀត ព្រោះបានអានសេចក្តីដែលស្មេរសរសេរអធិប្បាយ ពន្យល់ហេតុផលទៅទើបស្ងប់ចិត្តវិញ ម្តងនេះស្មេររូបដដែលបានចាប់ប៊ិចមករាយរាប់សេចក្តីសាជាថ្មីទៀត ដែល ពេលនេះមានចំណងជើងថា
"បងសិក្ខព្រោះស្រី" ចំណងជើងនេះហាក់បីដូចជាផ្ទុយនឹងអត្ថបទមុនថា
"បងបួសព្រោះស្រី" ចិត្តដែលស្ងប់ខាងដើមចាប់ផ្តើមត្រូវអង្រួនម្តងទៀត ទឹកនឹងកាលបើត្រូវកកូរក៏កើត កករឡើង អគតិកាលបើត្រូវចុចចំចំណុចខ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 24, 2009 នៅម៉ោង 4:30am —
មិនមានវិចារ
យំ ឧស្សុក្កា សង្ឃរន្តិ អលក្ខិកា ពហុំ ធនំ
សិប្បវន្តោ អសិប្បា វា លក្ខិកា តានិ ភុញ្ជរេ ។
មនុស្សគ្មានបុណ្យខ្វល់ខ្វាយរួបរួមទ្រព្យទុកជាច្រើន មនុស្សមានបុណ្យទោះមានជំនាញឬគ្មានជំនាញក៏ដោយ តែងបានប្រើប្រាស់ទ្រព្យទាំងនោះ ។
រឿងផលរបស់បុណ្យចាត់ជារឿងអស្ចារ្យ ពិបាកនឹងស្ទង់ដឹងនិងស្ទាបស្ទង់បានដោយសតិបញ្ញាធម្មតាណាស់ ប្រហាក់ប្រហែលនឹងរឿងផលរបស់បាបដែលហៅថា
កម្មពៀរនោះដែរ ព្រោះជារឿងដែលកើតឡើង បានដោយនឹកស្មានមិនដល់ លុះដល់ចង្វាក់វេលាដែលបុណ្យហុចផលឲ្យ បុគ្គលនោះតែងបានទទួលសេចក្តីសុខ ឬសេចក្តីចម្រើន ឬទទួលជោគជ័យក្នុងជីវិត…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 22, 2009 នៅម៉ោង 11:00am —
មិនមានវិចារ
យោ វេ កតញ្ញូ្កកតវេទិ ធីរោ
កល្យាណមិត្តោ ទឡ្ហភត្តិ ច ហោតិ
ទុក្ខិតស្ស សក្កច្ច ករោតិ កិច្ចំ
តថាវិធំ សប្បុរិសំ វទាមិ ។
បុគ្គលអ្នកមានប្រាជ្ញាឯណាជាមនុស្សកតញ្ញូកតវេទី ១ ជាកល្យាណមិត្រ ១ ជាមិត្តរួមសុខរួមទុក្ខ ១ តាំងចិត្តជួយ មនុស្សដែលរងទុក្ខលំបាក ១ បុគ្គលបែបនោះហៅបានថា
"មនុស្សល្អ" ។
កាលបើនិយាយដល់ពាក្យថា "មនុស្សល្អ" ក៏ច្រើនតែយល់ថាជាមនុស្សដែលសង្គមត្រូវការ ឬ ប្រាថ្នាចង់បាន នៅពេលដែលយើងទៅសេពគប់រាប់រកអ្នកណាមួយ យើងច្រើនតែសម្លើងមើលថាតើគេនោះជាមនុស្សល្អឬទេ ច្រើនតែសង្ស័យថា មនុស្សល្អនោះមានគុណសម្បត្តិដូចម…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែវិច្ឆិកា 9, 2009 នៅម៉ោង 12:00am —
មិនមានវិចារ
សាក្សីចាត់ជារឿងសំខាន់របស់តុលាការ នៅក្នុងសំណុំរឿងក្តីនីមួយៗត្រូវប្រកបដោយសាក្សីយ៉ាងហោច ៣ យ៉ាង គឺ សាក្សីបុគ្គល សាក្សីឯកសារ និង សាក្សីវត្ថុ ទោះបីជាយើងយល់ដឹងរឿងណាមួយយ៉ាងជាក់ច្បាស់យ៉ាង ណាក៏ដោយ ប៉ុន្តែប្រសិនបើគ្មានសាក្សីបុគ្គលជួយអះអាងជាអំណះអំណាងទេ ក៏ពិបាកនឹងធ្វើឲ្យសង្គមមនុស្ស ទទួលស្គាល់បានណាស់ សាក្សីបុគ្គលឬសាក្សីឯកសារចាត់ជាកត្តាចាំបាច់ក្នុងការជួយសាងជំនឿទុកចិត្ត
ក្នុងការវិនិច្ឆ័យក្តីក្តាំដែលកើតឡើង សាក្សីបុគ្គល ឬ សាក្សីឯកសារចាត់ទុកថាជាភស្តុតាងសំខាន់ដែលចងរឹតមិន ឲ្យរើបម្រះរួច កាលបើមានសាក្សីបុគ្គលហើយ នៅកាលៈ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 28, 2009 នៅម៉ោង 12:09am —
មិនមានវិចារ
ពាក្យថា
មនុស្ស ជាពាក្យក្លាយ(derived word) ฺឬ ជាពាក្យខ្ចី(loanword)ពីបាលី ឬ សំស្រ្កឹតតាមរយៈ សាសនាដែលបានហូរចូលមកកាន់ដែនដីមាសតាំងពីបុរាណកាល ជនជាតិមួយដែលហៅខ្លួនឯងថា
ខ្មែរ រស់នៅលើដែនដីមាសនេះមានគម្តែងផ្ទែក្រោមជាប្រមុខគ្រប់គ្រងដែនដីនោះ លុះបានទទួលរបស់ថ្មីទំនើប អក្សរសាស្ត្រ វប្បធម៌ក៏ចាប់រីកចម្រើនឡើងជារឿយៗដោយសារជនជាតិដើមជាអ្នកទទួលយកនិងជនជាតិ ព្រៀងលានជាអ្នកប្រគល់ឲ្យ ពាក្យពេចន៍ជាច្រើនត្រូវបានជនជាតិដើមប្រើប្រាស់យ៉ាងផុសផុលគ្មានអ្វីដែល ទើសទាស់ឡើយរហូតដល់ភ្លេច ចាប់ភ្លឹកថាពាក្យពេចន៍ មួយចំនួនដែលហូរចេ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 26, 2009 នៅម៉ោង 8:00am —
មិនមានវិចារ
មនុស្សទាំងអស់ក្នុងលោកនេះសុទ្ធតែត្រូវការជំនោគជោគជ័យក្នុងការប្រកបអាជីវកម្មការងារ គ្មានអ្នកណាត្រូវ ការបរាជ័យនោះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកខ្លះទទួលជោគជ័យចម្រើនរុងរឿង អ្នកខ្លះទទួលបរាជ័យ លិចកញ្ជង់ លង់កញ្ជើ បុគ្គលដែលទទួលជោគជ័យព្រោះតាំងនៅក្នុងធម៌មិនប្រមាទ មានសតិបញ្ញាចេះត្រិះរិះពិចារណា ល្អិតល្អន់ មនុស្សដែលទទួលបរាជ័យព្រោះតាំងនៅក្នុងធម៌ប្រមាទ ភ្លាំងស្មារតីដោយធ្វេសប្រហែស មនុស្ស ដែលធ្វេសប្រហែសគ្មានសតិបញ្ញានឹងគិតគន់អ្វីបាននោះទេ សាងប្រយោជន៍អ្វីឲ្យកើតឡើងមិនបានទេ កាល បើភ្លាំងស្មារតី ក៏ភ្លាត់ភ្លេចប្រហែសប្រហោង កុស…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 23, 2009 នៅម៉ោង 2:00am —
មិនមានវិចារ
ពាក្យថា
បងបួសព្រោះស្រីនេះ កាលបើបានអានចំណងជើងហើយ ប្រិយមិត្រអ្នកអានច្បាស់ជាកើត មានចិត្តគិតនឹងរិះគន់ស្មេរអ្នកសរសេរអត្ថបទនេះ ពីព្រោះអ្នកសរសេរអត្ថបទនេះជាអ្នកបួសមានឈ្មោះរហូត ដល់
ព្រះមហាមិនគួរណាសរសេរទាក់ទងនឹងស្រីៗអញ្ចឹងសោះ ឬថា ការបួសរបស់អ្នកសរសេរនេះក៏ ព្រោះតែស្រីឬយ៉ាងណា ទាំងការប្រើពាក្យហៅខ្លួនឯងក៏ប្រើពាក្យថា
បងទៀត ពាក្យថា
បង នេះគប្បីប្រើបានចំពោះតែឃរាវាសដែលនៅគ្រប់គ្រងផ្ទះសម្បែងប៉ុណ្ណោះ អ្នកបួសមិនគប្បីប្រើពាក្យនេះទេ ពីព្រោះបើប្រើពាក្យនេះទៅ ធ្វើឲ្យអ្នកអានកើតសេចក្តីថ្នាំងថ្នាក់ ឬ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 17, 2009 នៅម៉ោង 4:30pm —
មិនមានវិចារ
សេចក្តីយល់ឃើញរបស់មនុស្សនៅតែយល់ឃើញដដែល ហើយនឹងយល់ឃើញយ៉ាងនោះឯងជារៀងរហូត ប្រសិនបើគ្មានអ្នកណាមកចង្អុលបង្ហាញចំណុចប្រៀបធៀបឲ្យឃើញជាក់ច្បាស់នោះទេ យ៉ាងណាមិញ មនុស្ស ដែលសម្គាល់ខ្លួនថាឆ្លាតឈ្លាសវៃព្រោះទៅប្រៀបធៀបនឹងមនុស្សល្ងង់ខ្លៅ ប៉ុន្តែកាលបើទៅប្រៀបធៀបនឹង មនុស្សដែលឆ្លាតឈ្លាសវៃជាង ទើបបានដឹងថាខ្លួនឯងនៅឆោតល្ងង់មិនដឹងងោះអ្វីជាច្រើនទៀត ប្រសិនបើគ្មាន ករណីប្រៀបធៀបទេ ក៏មិនឃើញភាពផ្សេងគ្នាដែរ ពាក្យថា
ព្រហ្ម និង ព្រាហ្មណ៍ បញ្ចេញសម្លេង ស្រដៀងគ្នា ប្រសិនបើមិនប្រៀបធៀបឲ្យឃើញជាក់ច្បាស់ទេ ក៏មិនដឹងថាផ្សេងគ្នាយ៉ាងណានោះទ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 14, 2009 នៅម៉ោង 12:00am —
មិនមានវិចារ
កំហឹងចាត់ជាធម្មជាតិមួយរបស់មនុស្ស វាកើតមកជាមួយនឹងបដិសន្ធិ លូតលាស់ទៅតាមរាងកាយ រហូតដល់ ក្លាយទៅជាសិទ្ធិបុគ្គល មានន័យថា បុថុជ្ជនទាំងអស់មានសិទ្ធិនឹងខឹងក្រេវក្រោធ និងសម្តែងចេញមកដោយ កំហឹងនោះ ទោះបីខឹងដោយប្រការណា ក៏គ្មានអ្នកណាសម្តែងកំហឹងនោះដោយកិរិយាសុភាពរាបសានោះទេ ប្រាកដជាសម្តែងចេញមកដោយអាការក្រញេងក្រញាងរនិងរនាំងខុសប្រក្រតីភាពមិនខាន បើគ្មានវិធីទប់ស្កាត់ ទេក៏ក្លាយទៅជាកំហឹងឆេវឆាវឆុងឆាំងរម៉ាំងរម៉ោក ត្រូវតែធ្វើចិត្តឲ្យជាអ្វីម្យ៉ាងដើម្បីជាកម្លាំងទប់សង្កត់កំហឹងនោះ
នៅសម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បង្រៀនវិ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 11, 2009 នៅម៉ោង 8:30am —
មិនមានវិចារ
មនុស្សជាសត្វមានសាច់ឈាម មានជីវិតចិត្តគំនិត មានលំនឹកគិត ស្គាល់ក្តៅត្រជាក់ ផ្សេងពីគ្រឿងចក្រគ្រឿង យន្តទោះបីជាមានកម្លាំងខ្លាំងក្លាលើសមនុស្សយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគ្រឿងចក្រគ្រឿងយន្តនោះគ្មានលំនឹក គិតជីវិតវិញ្ញាណអ្វីទេ មិនចេះអើពើអ្នកណាមួយឡើយ កាលបើយើងទៅពាក់ព័ន្ធនឹងគ្រឿងចក្រគ្រឿងយន្ត តោងតែជាអ្នកយោគយល់វាតែម្យ៉ាង មិនបាច់គិតថាវាមានមនោសញ្ចេតនាយ៉ាងណានោះទេ ផ្ទុយទៅវិញ បើ យើងទៅពាក់ព័ន្ធនឹងមនុស្ស មិនត្រឹមតែត្រូវយោគយល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវថ្នមចិត្តវិញ្ញាណគ្នាទៀត ផង ពីព្រោះមនុស្សអាចសាងសេចក្តីស្រឡាញ់-សេចក្…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 8, 2009 នៅម៉ោង 11:30pm —
មិនមានវិចារ
យោ បុព្វេ កតកល្យាណោ អកា លោកេ សុទុក្ករំ
បច្ឆា កយិរា ន វា កយិរា អច្ចន្តំ បូជនារហោ ។
បុគ្គលណាធ្លាប់សាងអំពើល្អទុកពីមុនមកហើយ បុគ្គលនោះឈ្មោះថាបានសាងអំពើដែលកម្រនឹងធ្វើបាន ក្នុងលោក ក្រោយមក ទោះគេធ្វើឬមិនធ្វើទៀតក៏ដោយ ក៏នៅតែគួរឲ្យគោរពបូជាជាអតិបរមាដដែល ។
ធម្មតា អំពើល្អចាត់ជាធម្មជាតិប៉ែកវិជ្ជមានដែលផ្តល់សេចក្តីសុខដល់បុគ្គលដែលបានកសាងទុក បុគ្គលណាបានកសាងអំពើល្អទុកហើយ អំពើល្អនោះក៏ក្លាយជាសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលនោះជារៀងរហូត ទៅ គ្មានអ្នកណាអាចកាយកប់លុបលាងអំពើល្អរបស់បុគ្គលនោះបានទេ ទោះបីជាបុគ្គលនោះផុតរលត់ព…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែតុលា 6, 2009 នៅម៉ោង 11:00pm —
មិនមានវិចារ
តុល្យភាពនៃបដិបទា បានដល់ លំនឹង ឬ វិធានការអាជ្ញាកណ្តាលក្នុងការអនុវត្តកិច្ចការណាមួយដែលជា ប្រយោជន៍ដល់អ្នកបដិបត្តិ គឺថា វិធីធ្វើល្មាក់ល្មមមិនតឹងពេកធូរពេក
ក្នុងការអនុវត្តពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រីដើម្បីឲ្យបានផលគួរជាទីគាប់ចិត្ត សាសនិកអ្នកគោរពរាប់អាន ក៏គប្បីយល់ដឹងវិធីសាស្ត្រក្នុងការអនុវត្ត វិធីដែលព្រះអង្គធ្លាប់អនុវត្តក្នុងការកម្ចាត់កិលេសបានទទួលជោគជ័យ មកហើយនោះ គឺ
មជ្ឈិមាបដិបទា វិធីអនុវត្តបែបផ្លូវកណ្តាល (middle way) ដោយជៀសវាងផ្លូវជ្រុល ២ គឺ ផ្លូវតឹងពេក និង ផ្លូវធូរពេក ក្នុងការជឿពាក្យប្រៀ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែកញ្ញា 22, 2009 នៅម៉ោង 11:00pm —
មិនមានវិចារ
ពហូនំ វត អត្ថាយ ឧប្បជ្ជន្តិ តថាគតា
ឥត្ថីនំ បុរិសានញ្ច យេ តេ សាសនការកា ។
ព្រះតថាគតទាំងឡាយទ្រង់ឧប្បត្តិឡើងមកដើម្បីប្រយោជន៍ដល់អ្នកផងទាំងពួង ទាំងស្រីទាំងប្រុសដែលធ្វើតាម ពាក្យប្រៀនប្រដៅ ។
ពាក្យថា
"តថាគត" សំដៅដល់ ព្រះពុទ្ធជាម្ចាស់ដែលជាព្រះបរមសាស្តាទ្រង់ត្រាស់ដឹងសច្ចធម៌ដោយ ព្រះអង្គឯង គ្មានព្រះអាទិទេពណាបញ្ជូនព្រះអង្គមកឲ្យត្រាស់ដឹងនោះឡើយ លុះព្រះអង្គត្រាស់ដឹងសច្ចធម៌ ទាំងពួងហើយក៏មានព្រះទ័យអាណិតអាសូរសត្វលោកទើបដើរផ្សព្វផ្សាយសច្ចធម៌នោះដល់អ្នកដទៃដើម្បីនឹង បានជាគតិក្នុងការរំដោះខ្លួនឯងឲ្យរួចផុតចាកទ…
អានត...
បញ្ចូលដោយ មហាភិរម្យ ក្នុងខែកញ្ញា 22, 2009 នៅម៉ោង 1:00am —
មិនមានវិចារ
ថ្ងៃ១២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា គឺជាថ្ងៃកាន់បិណ្ឌវេនទី១២ សូមពុទ្ធបរិស័ទទាំងអស់សិក្សាស្វែងយល់ អំពីបរាភវសូត្រគាថាទី១២ ដូចខាងក្រោម៖
ទេវតាទូលសួរព្រះសាស្តាថា៖
ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ, ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ។
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី១១ទាន់ហន់។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ព្រះសា…
អានត...
បញ្ចូលដោយ ភិក្ខុធម្មានន្ទ ក្នុងខែកញ្ញា 15, 2009 នៅម៉ោង 7:50pm —
មិនមានវិចារ