ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

សាក្សីចាត់ជារឿងសំខាន់របស់តុលាការ នៅក្នុងសំណុំរឿងក្តីនីមួយៗត្រូវប្រកបដោយសាក្សីយ៉ាងហោច ៣ យ៉ាង គឺ សាក្សីបុគ្គល សាក្សីឯកសារ និង សាក្សីវត្ថុ ទោះបីជាយើងយល់ដឹងរឿងណាមួយយ៉ាងជាក់ច្បាស់យ៉ាង ណាក៏ដោយ ប៉ុន្តែប្រសិនបើគ្មានសាក្សីបុគ្គលជួយអះអាងជាអំណះអំណាងទេ ក៏ពិបាកនឹងធ្វើឲ្យសង្គមមនុស្ស ទទួលស្គាល់បានណាស់ សាក្សីបុគ្គលឬសាក្សីឯកសារចាត់ជាកត្តាចាំបាច់ក្នុងការជួយសាងជំនឿទុកចិត្ត
ក្នុងការវិនិច្ឆ័យក្តីក្តាំដែលកើតឡើង សាក្សីបុគ្គល ឬ សាក្សីឯកសារចាត់ទុកថាជាភស្តុតាងសំខាន់ដែលចងរឹតមិន ឲ្យរើបម្រះរួច កាលបើមានសាក្សីបុគ្គលហើយ នៅកាលៈទេសៈខ្លះ យើងមិនចាំបាច់អធិប្បាយដោយខ្លួនឯងទេ ទុកឲ្យសាក្សីបុគ្គលជាអ្នកអធិប្បាយជំនួស សមដូចករណីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រគល់អំណាចឲ្យ ឧរុវេលកស្សបៈជាអ្នកបកស្រាយអធីប្បាយជំនួសព្រះអង្គ ។
នៅគ្រានោះ ព្រះគម្តែងផ្ទៃក្រោមពិម្ពិសាររាជាធិបតីនៃមគធរដ្ឋហែហមដោយព្រាហ្មណ៍បុរោហិតគ្រហបតី (ទីប្រឹក្សា និង ឧកញ៉ា)ប្រហែល ១២0000 នាក់(១២ នហុត )ស្តេចយាងចូលគាល់ព្រះដ៏មានព្រះភាគជាម្ចាស់ដល់ ទីប្រថាប់ ថ្វាយបង្គំហើយក៏ប្រថាប់គង់ត្រង់កន្លែងសមគួរ ទីប្រឹក្សានិងឧកញ៉ាទាំងនោះនាំគ្នាគិតសង្ស័យថា
"តើព្រះមហាសមណៈគោត្តមប្រព្រឹត្តព្រហ្មចារ្យក្នុងសម្នាក់នៃព្រះឧរុវេលកស្សបៈ ឬ ព្រះឧរុវេលកស្សបៈប្រព្រឹត្ត ព្រហ្មចារ្យក្នុងសម្នាក់នៃព្រះមហាសមណៈគោត្តម?"
ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ជ្រាបលំនឹកគិតរបស់ទីប្រឹក្សានិងឧកញ៉ាទាំងនោះទើបទ្រង់ត្រាស់ហៅព្រះ ឧរុវេលកស្សបៈដោយកម្រងពាក្យថា
"លោកជាវិទ្យាចារ្យបង្ហាត់បង្រៀនពួកជដិលស្គាំងស្គមអស់ពេលជាយូរអង្វែង ចុះបានឃើញអ្វីទើបលះបង់ភ្លើង ចោល? កស្សបៈ ! តថាគតសួរសេចក្តីនេះចំពោះលោក ហេតុអ្វីបានជាលោកលះបង់ការបូជាភ្លើងចោល?"
ព្រះឧរុវេលកស្សបៈក្រាបទូលថា
"យញ្ញនៅលើកតម្កើងកាម គឺ រូប សម្លេង ក្លិន រស និង ស្ត្រីទាំងឡាយ ខ្ញុំព្រះអង្គដឹងថាវាជាមន្ទិល ហេតុនោះ បានជាមិនត្រេកអរក្នុងការបួងសួងបូជា"
"កស្សបៈ ! ចិត្តរបស់លោកអស់តម្រេកត្រេកអរក្នុងរូប សម្លេង ក្លិន រស ទាំងនោះហើយ បើអញ្ចឹង ចិត្តរបស់ លោកត្រេកអរក្នុងអ្វី? ក្នុងទេវលោក ឬ មនុស្សលោក កស្សបៈ ! ចូរប្រាប់តថាគតឲ្យបានដឹងផង"
"ខ្ញុំព្រះអង្គបានឃើញសេចក្តីស្ងប់(សន្តិបទ)ដែលប្រាសចាកឧបធិកង្វល់ មិនប្រែក្រឡាស់ទៅជាប្រការដទៃ មិនជាប់ចំពាក់ក្នុងកាមភព ហេតុនោះបានជាមិនត្រេកអរក្នុងការបួងសួងបូជា"
រំពេចនោះ ព្រះឧរុវេលកស្សបៈក៏ក្រោកចេញពីអាសនៈ គ្រងចីពរពាតស្មាម្ខាង ឱនព្រះកេសាចុះទៀបបាទមូល ព្រះដ៏មានព្រះភាគជាម្ចាស់ក្រាបទូលថា
"បពិត្រព្រះអង្គទ្រង់ចម្រើន ! ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក បពិត្រព្រះអង្គទ្រង់ចម្រើន ! ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ជាសាស្តារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក"
ទស្សនគតិ ចំណង់ចំណូលចិត្ត ជំនឿជឿជាក់ដែលដេកត្រាំក្នុងចិត្តសន្តានរហូតដល់ក្លាយជាពិធីកម្មឲ្យបដិបត្តិ របស់មនុស្សមួយក្តាប់តូច វាមិនមែនជារឿងងាយស្រួលឡើយដែលនឹងកែទម្រង់ឲ្យបានជាបែបផែនថ្មីនោះ ប្រសិនបើពិធីកម្មនោះមិននាំឲ្យប្រយោជន៍ ក៏ត្រូវតែចង្អុលប្រាប់គុណវិបត្តិឲ្យបានឃើញជាក់ច្បាស់ ទាំងត្រូវ មានវិធានការដាច់ខាតដើម្បីឲ្យលើកលែងប្រព្រឹត្ត សម្រាប់អនាជ្ញាជន(អ្នកគ្មានអំណាច)ក្នុងការឲ្យលើកលែង ត្រូវមានហេតុផលមកចង្អុលបង្ហាញ អ្នកដែលធ្វើមុខងារចង្អុលបង្ហាញបានយ៉ាងច្បាស់លាស់ គឺ អ្នកដែលនៅ ជាប់នឹងពិធីកម្មនោះមកជាយូរអង្វែង នៅត្រង់នេះ ទោះបីជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជ្រាបច្បាស់ត្រាស់ ចេញទៅ ក៏គង់នឹងគ្មានទម្ងន់ធ្ងន់ល្មមនឹងឲ្យលើកលែងប្រព្រឹត្តនោះទេ ឬទោះបីជាឲ្យលើកលែងចោលបាន ក៏នៅតែសាងភាពស្រពិចស្រពិលដល់មហាជនដដែល ត្រូវប្រគល់ភារកិច្ចឲ្យព្រះឧរុវេលកស្សបៈជាអ្នកដើរតួ ឯកលះលែងចោល និង កម្ចាត់ភាពស្រពិចស្រពិលរបស់មហាជនបានយ់ាងដាច់ខាត ដោយយករឿងនោះជា ទិដ្ឋានុគតិ បុគ្គលអ្នកមានបញ្ញាមុននឹងបូកសរុបសាច់រឿងណាមួយថាជាយ៉ាងណានោះ ត្រូវសិក្សាស្រាវជ្រាវ រឿងនោះៗឲ្យបានល្អិតល្អន់ជាមុនសិន កុំអាលប្រញាប់បូកសរុបលឿនពេក ខ្លាចក្រែងនៅមានអសុក្រិតភាព ។

ឆ្លាក: មានអ្វីជាបន្ទាល់

ចែករំលែក 

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួមក្នុងបណ្តាញព្រះពុទ្ធសាសនាខ្មែរ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត