ពុទ្ធសាសនាខ្មែរ

នមត្ថុ រតនត្តយស្ស វន្ទាមិ! សូមក្រាបនមស្ការចំពោះព្រះត្រៃរ័ត្នដោយសេចក្តីគោរព!

យោ វេ កតញ្ញូ្កកតវេទិ ធីរោ
កល្យាណមិត្តោ ទឡ្ហភត្តិ ច ហោតិ
ទុក្ខិតស្ស សក្កច្ច ករោតិ កិច្ចំ
តថាវិធំ សប្បុរិសំ វទាមិ ។

បុគ្គលអ្នកមានប្រាជ្ញាឯណាជាមនុស្សកតញ្ញូកតវេទី ១ ជាកល្យាណមិត្រ ១ ជាមិត្តរួមសុខរួមទុក្ខ ១​ តាំងចិត្តជួយ មនុស្សដែលរងទុក្ខលំបាក ១ បុគ្គលបែបនោះហៅបានថា "មនុស្សល្អ"
កាលបើនិយាយដល់ពាក្យថា "មនុស្សល្អ" ក៏ច្រើនតែយល់ថាជាមនុស្សដែលសង្គមត្រូវការ ឬ ប្រាថ្នាចង់បាន នៅពេលដែលយើងទៅសេពគប់រាប់រកអ្នកណាមួយ យើងច្រើនតែសម្លើងមើលថាតើគេនោះជាមនុស្សល្អឬទេ ច្រើនតែសង្ស័យថា មនុស្សល្អនោះមានគុណសម្បត្តិដូចម្តេច មានអ្វីជាស្តង់ដារវាស់បុគ្គលនេះបុគ្គលនោះថាជា មនុស្សល្អ សេចក្តីសង្ស័យនេះមានមកតាំងពីបុរាណកាល ក្នុងព្រះពុទ្ធសាសនា មានគតិគួរឲ្យពិចារណាច្រើន យ៉ាង ប៉ុន្តែព្រះបាលីខាងលើបានពោលដល់គុណសម្បត្តិរបស់មនុស្សល្អ ៣ យ៉ាង គឺ
១.បុគ្គលណាជាមនុស្សកតញ្ញូកតវេទី ពោលគឺ ជាអ្នកដឹង និង ទទួលស្គាល់គុណអំពើល្អដែលហៅថា គុណបំណុលរបស់អ្នកដទៃដោយលំនឹកដែលកើតឡើងក្នុងចិត្ត និង រកវិធីសងគុណបំណុលរបស់គេជានិច្ច មិនកាយកប់លុបលាងគុណបំណុលរបស់បុគ្គលដទៃដែលមានគុណោបការៈចំពោះខ្លួនមកពីមុន មនុស្សបែបនេះ អាចចាត់ទុកបានថាជាមនុស្សល្អ
២.បុគ្គលណាជាសម្លាញ់ល្អបាន គឺ សម្លាញ់ពិត មានសេចក្តីស្និទ្ធស្នាលមុតមាំ ជាមិត្តសម្លាញ់ដែលមានសមាន ចិត្តចេះជួយយកអាសាមិត្តនៅគ្រាអាសន្នអន់ក្រ ជួយណែនាំដាស់តឿនឲ្យស្គាល់គុណប្រយោជន៍ ប្រសិនបើមិត្ត កំពុងតែភ្លាំងភ្លាត់ក៏រំលឹកស្មារតីមិត្ត ហាមប្រាមមិត្តមិនឲ្យយល់ខុសតទៅទៀត មិត្តដែលមិនបោះបង់ចោលមិត្ត រួមសុខរួមទុក្ខជាមួយគ្នា សូម្បីជីវិតក៏អាចលះបង់ជួនមិត្តបាន មិត្តយ៉ាងនេះឯងហៅថា កណ្យាណមិត្ត
(A friend indeed is a friend in need) បុគ្គលដែលមានលក្ខណៈជាកល្យាណមិត្តយ៉ាងនេះចាត់ទុកបានថាជា មនុស្សល្អ
៣.បុគ្គលណាមានតំណាំងចិត្តជួយអនុគ្រោះអ្នករងទុក្ខលំបាក គឺជាមនុស្សមានចិត្តអាណិតអាសូរចំពោះអ្នក ដទៃជាប្រក្រតី មើលឃើញអ្នកណារងទុក្ខលំបាកតោកយ៉ាកក៏សស្រាក់សស្រាំជួយអនុគ្រោះ ពោលគឺ ជាមនុស្សមានចិត្តឈឺឆ្អាលជួយស្រោចស្រង់អ្នកក្រីក្រលំបាក ជួយមនុស្សអនាថាគ្មានទីពឹង ជួយកិច្ចការ របស់សង្គម ឬ សហគមដោយអស់អញលំគេញអាត្មា និង សុទ្ធចិត្ត ដោយសេចក្តីលះបង់ខ្ពស់មិនមែនដើម្បី បដិការតបស្នង មិនមែនដើម្បីយកមុខយកមាត់ មិនមែនដើម្បីរកសម្លេងគាំទ្រជាដើម មនុស្សបែបនេះចាត់ទុក ថាជា មនុស្សល្អ និង ចាត់ជា មនុស្សល្អកម្រិតខ្ពស់ ជាមនុស្សល្អដែលគួរឲ្យស្ងើចសរសើរ ជាងមនុស្សល្អប្រភេទដទៃទៀតព្រោះជាអ្នកធ្វើសកម្មភាពដែលកម្រនឹងធ្វើបាន ។
កាលបើពោលដល់បុគ្គលដែលមានលក្ខណៈជាមនុស្សល្អមកយ៉ាងនេះ ក៏ស្មើនឹងប្រកាសប្រាប់ឲ្យដឹងថា បុគ្គលដែលខ្វះគុណសម្បត្តិបែបនេះឬបុគ្គលដែលមានគុណសម្បត្តិផ្ទុយពីនេះចាត់ជាមនុស្សមិនល្អ កាលបើ ជាមនុស្សមិនល្អក៏ស្មើនឹងមនុស្សអាក្រក់ ឬ មនុស្សអន់ចរិតហ្នឹងឯង ។
ការដែលនឹងជ្រើសរើសរកមនុស្សល្អមកជាកល្យាណមិត្ត មកជាគូគ្រង ឬ មកជាតំណាងរបស់ខ្លួន ឃើញថា កម្រនឹងរកបានណាស់ ភាគច្រើនបានតែមនុស្សគ្រាន់បើមកជាមិត្ត ឬ បានមនុស្សអន់ចរិតមកជាគូគ្រង ត្រូវនឹងពាក្យថាស្អប់ជំពប់លើ ហេតុនោះបានជាពោលជាចំណងជើងទុកខាងដើមថា មនុស្សល្អ កម្ររកបាន មនុស្សសាមាន្យរកបានដោយងាយ ប៉ុន្តែមិនមែនមានន័យថា មនុស្សល្អគ្មាននោះទេ ការដែល បានមនុស្សល្អមកជាមិត្តត្រូវពិចារណាឲ្យបានហ្មត់ចត់ជាពិសេសពិចារណាត្រង់សកម្មភាពដែលធ្វើ មិនមែនជាកល្យាណមិត្តតែដោយមាត់ដែលពោលអួតថាជាមនុស្សល្អនោះទេ ពីព្រោះមនុស្សល្អមាត់បែប នោះធ្វើឲ្យមនុស្សដែលជឿជាក់ខុសបំណង ឬ អាក់អន់ស្រពន់ចិត្ត និង ក្តៅក្រហាយចិត្តមកជាច្រើនហើយ ។

ឆ្លាក: ធ្វើល្អឬមាត់ល្អ

ចែករំលែក 

សូមបញ្ចេញវិចារ!

មានតែសមាជិករបស់ពុទ្ធសាសនាខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ចេញវិចារ!

ចូលរួមក្នុងបណ្តាញព្រះពុទ្ធសាសនាខ្មែរ

អំពីពុទ្ធសាសនាខ្មែរ

គតិបណ្ឌិតសំរាប់ខ្មែរ

ទស្សនៈសម្តេច ព្រះសង្ឃរាជជួន ណាត
**********************************
~«ព្រះធម្មរតនៈ»~
««ស្តាប់ព្រះធម៌ទេសនា»» **********************************

បណ្តាញជាអង់គ្លេស

រូបថត

កំពុងផ្ទុក...

ផ្លាកពុទ្ធសាសនាខ្មែរ

កំពុងផ្ទុក...

~~DOWNLOAD~~

..ទីសន្ទនាប្រស្រ័យ..

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ប្រអប់សំបុត្រ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ដំណឹងពិធីបុណ្យនានា

ពត៌មានស្ត្រីខ្មែរ

© 2009   Created by ភិក្ខុធម្មានន្ទ on Ning.   Create a Ning Network!

ផ្លាកនានា  |  រាយការណ៍ពីបញ្ហា  |  ភាពឯកជន  |  Terms of Service

ចូលដើម្បីជជែកកំសាន្ត